Thursday, August 16, 2018

ប្រវត្តិប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត គឺជាកំពូលស្ថាបយកម្មរបស់ខ្មែរនៅសម័យមហានគរ ដែលរំលេចឲ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងសម្បូរសប្បាយ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរនៅរាជសម័យកាលនោះ។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី​១២ ដោយមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ (មានអ្នកខ្លះបានសរសេរជា ព្រះបាទសូរិយាវរ្ម័នទី២) នៅគ.ស ១១១៣ ដល់ ១១៥០ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀត បានជួយស្ថាបនារហូចសម្រេចជាស្ថាពរ រួមមានព្រះបាទជ័យវរ្ម័នទី៧ ជាដើម។ ប្រាសាទនេះ កសាងឡើងគឺដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុលោក ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត គឺមានលក្ខណៈល្អវិចិត្រវិសេសវិសាល និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលនៃសតវត្សរ៍នោះ។
Image result for ព្រះបាទសូរ្យវរ្ម័នទី២
ប្រាសាទអង្គរវត្ត ឬក៏ប្រាសាទបរមវិស្ណុលោក

ឈ្មោះសម័យថ្មី «អង្គរវត្ត» មានន័យថា ទីក្រុងវត្ត ក្នុងភាសាខ្មែរ «អង្គរ» មានន័យថា ទីក្រុង ឬ ទីក្រុងធានី ជាទម្រង់ប្រាក្រឹតនៃពាក្យ នគរ ដែលមកពីពាក្យសំស្ក្រឹត nagara (नगर)។ វត្ត គឺជាពាក្យខ្មែរសម្រាប់ ទេវាល័យលើដី បានមកពីពាក្យបាលី “vatta” (वत्त)។ មុន​ពេល​នេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា បរមវិស្ណុលោក (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារ​បច្ឆាមរណៈ​នៃ​ស្ថាបនិកនៃប្រាសាទ។ បើតាមលោក ហ្សក-សឺដែស ថា “ប្រាសាទអង្គរវត្ត” គឺតំណាងឲ្យពិភពលោក។
ប្រាង្គចំកណ្តាលតំណាងឲ្យ “ភ្នំព្រះសុមេរុ” ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង ៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទ គឺជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្ត មានឈ្មោះដើមថាប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែ ការវិវត្តនៃឈ្មោះ “អង្គរវត្ត” នេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ ប្រាសាទនេះ បានក្លាយទៅជាកន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី “ឥន្ទបត្ត” បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។​ ពាក្យ “ឥន្រ្ទប្រត្ថ” មានន័យថា ទីក្រុងរបស់ព្រះឥន្ទ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុងប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះគឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ) ហើយមួយចំណែកទៀត នៅសតវត្យរ៍ទី១៧ ហៅថា ឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាបផ្ទាល់តែម្តង គេច្រើននិយមហៅឈ្មោះជារួមមួយគឺ អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ។

This is Angkor











Angkor

This is Angkor